មនុស្សគ្រប់រូបតែងតែមានមហិច្ចតាផ្សេងគ្នារាងៗខ្លួនទៅតាមទំនោរនៃចិត្តរបស់ពួកគេ។ មានរឿងរ៉ាវជាច្រើនដែលតាក់តែងទ្បើងក្នុងដំណើរជីវិតរបស់មនុស្សគ្រប់គ្នារផងដែរ។ ការរស់នៅក្នុងសង្គមមនុស្ស គ្រួសារ ​ស្នេហា​ និងជីវិតនៃការសិក្សារ ការងារដែលមនុស្សម្នាក់ប្រតិបត្តិប្រចាំថ្ងៃតែងតែមានបញ្ហាចាច្រើនរាប់មិនអស់ ដែលធ្វើអោយមនុស្សមានការនឿយហត់​ អស់កម្លាំង ស្ពឹកស្រពន់ ដែលបណ្តាលអោយពួកគេមានបញ្ហាធុញធប់នៅក្នុងចិត្ត។ ដូច្នេះទើបមានកត្តាម្យ៉ាងដែលជំរុញលើកទឹកចិត្តពួកគេនោះគឺ ការដើរលេងកំសាន្ត។

ហេតុអ្វីបានជាខ្ញុំលើកទ្បើងថាការដើរលេងកំសាន្តប្រៀបដូចជាឪសថទិពរបស់មនុស្សនៅលើផែនដី?តើអស់លោកអ្នកចង់ដឹងដែររឺទេថាតើវាមានដំណើរបែបណានោះ?តោះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាដូចខាងក្រោម៖

ផែនដីនៅបានដល់ពេលសព្វថ្ងៃ គឺដោយសារសំយោគនៃលោកធាតុទាំងបួនផ្សំបញ្ជូលគ្នារ ចំណែកឯជីវិតរបស់មនុស្សក៏ដូចគ្នាអញ្ញឹងដែរ។ មនុស្សរមែងតែងតែត្រូវការនៅថាមពលដែលផ្តល់អោយជីវិតរបស់ពួកគេប្រកបដោយសេចក្តីសុខដុមរមនា និងមានសន្តិភាពផ្លូវចិត្ត។ ដូច្នេះហើយបានជាពួកគេត្រូវការនៅកត្តាដែលជំរុញលើកទឹកចិត្តក្នុងធ្វើដំណើកំសាន្តទៅកាន់តំបន់រមណីយដ្ធាន ប្រវត្តិសាស្រ្ត ធម្មជាតិ​ និងតំបន់រមណីយដ្ធានកែច្នៃផ្សេងៗទៅតាមតំបន់គោលដៅនីមួយៗទាំងក្នុង និងក្រៅប្រទេស។

ការធ្វើដំណើរកំសាន្តបានចូលរួមចំណែកមួយយ៉ាងសំខាន់របស់មនុស្សគ្រប់គ្នាដូចតទៅនេះ៖

  • ការផ្សារភ្ជាប់ខ្លួនជាមួយ និងធម្មជាតិដើម្បីឈ្វេងយល់នៅតម្លៃនៃជីវិត និងការសម្របខ្លួនជាមួយធម្មជាតិ
  • បង្រៀនមនុស្សអំពីជីវិតរស់នៅជាមួយ​​ និងធម្មជាតិថាតើវាមានការលំបាកបែបណា ?
  • បង្រៀនមនុស្សអោយចេះអត់ធ្មត់ យកធម្មជាតិជាទីស្នាក់អាស្រ័យគេចចេញពីទីក្រុងដ៏អាប់អួរ ឬមមាញឹក
  • ដកពិសោធន៍ជីវិតក្នុងការផ្សងប្រេង
  • ជួយកាត់បន្ថយភាពតានតឹងក្នុងចិត្ត បង្កើនថាមពលដល់ខ្លួនឯង
  • បង្កើតបានបទពិសោធន៍ថ្មីៗ នៅក្នុងជីវិត
  • បង្កើតនៅអនុស្សាវរីយ៍ជាមួយមិត្តភក្តិ មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសាររបស់យើង។
  • ការថតរូបអនុស្សាវរីយន៍ជាក្តីស្រម៉ៃរបស់មនុស្សគ្រប់គ្នាក្នុងការចងចាំរបស់ពួកគេ អ្វីដែលពិសេសនោះគឺបង្កើតអនុស្សាវរីយ៍អោយបានច្រើន នៅពេលដែលយើងចាស់ទៅអាចក្រលេងមើលមកអតីតកាលដ៏រីករាយជាមួយគ្នា។
  • ជីវវិត គឺជាការត្រាច់ចរ ឬធ្វើដំណើរមិនចេះឈប់ រហូតដល់ដង្ហើមចុងក្រោយ
  • បង្កើតនៅសន្តិភាពផ្លូវចិត្ត ដែលវាចាកនៅគ្រឿងសៅម៉ងទាំងទ្បាយដែលបានកើតទ្បើងពីមុនមក។
  • បង្កើតនៅមិត្តភាពដ៏យូរអង្វែងជាមួយមិត្តភក្តិ មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារ។

ដូច្នេះហើយអ្វីដែលបានរៀបរាប់ខាងលើគឺជាកត្តាដ៏សំខាន់របស់មនុស្សក្នុងការធ្វើដំណើរកំសាន្តដើម្បីជួយលាងសំអាតចិត្ត និងអារម្មណ៍ទាំងទ្បាយអោយបានស្អាត និងមានសន្តិភាពផ្លូវចិត្ត។ មួយវិញទៀតការធ្វើដំណើរកំសាន្តជាការវិវត្តន៍នៅផ្នត់គំនិតថ្មីៗ ធ្វើអោយមនុស្សមានអារម្មណ៍ស្រស់ស្រាយ  ភ្លេចអស់នៅភាពតានតឹងដែលមានពីមុនៗដែលបានកើតទ្បើង។ ថាមពល និងកម្លាំងក៏បានចាប់ផ្តើមទ្បើងវិញ ជាហេតុដែលការធ្វើដំណើរកំសាន្តឪសថទិពដ៏ប្រសើរនៅក្នុងដំណើរជីវិតរបស់មនុស្សគ្រប់រូប។

 

ចំណាំ៖ “មិនមែនជាឪសថទិពសំរាប់មនុស្សជិតស្លាប់អោយរស់ទ្បើងវិញនោះទេ កុំយល់ច្រលំ ”

ថ្ងៃអង្គារ ខែមិនា ឆ្នាំ២០២០  ត្រូវនឹងថ្ងៃ២រោច ខែផល្គុន ឆ្នាំកុរ ព.ស. ២៥៦៣។